គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​

បុរស​ម្នាក់​ដែល​ស្រលាញ់​ចិត្ត​កីឡា​បាន​ប្រមូល​​យុវជន​ជា​ច្រើន​នាក់​​​ចូល​រួម​​លេង​​ពាន​រង្វាន់​ Khmer Real Estate League ​ដើម្បី​ផ្សព្វផ្សាយ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ឲ្យ​​ខេត្ត​ផ្សេង​ៗ​បាន​ស្គាល់។



លោក​ អ៊ុក​ សកល​ អតីត​​កីឡាករ​បាល់ទាត់​វិទ្យាល័យ​តាំង​គោក​ ស្រុក​បារាយ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ប្រមូល​យុវជន​ដែល​ជា​អតីត​សិស្ស​វិទ្យាល័យ​តាំង​គោក​កំពុង​រៀន​នៅ​ភ្នំពេញ​ និង​អ្នក​ខ្លះ​​ទៀត​កំពុង​ធ្វើ​ការ​បាន​ដើម្បី​ចូល​លេង​ក្នុង​ពាន​រង្វាន់​ Khmer Real Estate League 2018។ គោល​បំណង​សំខាន់​នៃ​ការ​ចូល​រួម​នេះ​គឺ​​មិន​ផ្តោត​ការ​ឈ្នះ​ពាន​រង្វាន់​ឡើយ​ ប៉ុន្តែ​ផ្តោត​លើ​សាមគ្គីភាព​ មិត្តភាព​ និង​សុខភាព។

តោះ!​ លើក​ទឹក​ចិត្ត​យុវជន​ប្រដាល់​សកល​កម្ពុជា​ ត្រៀម​ប៉ះ​ហ្វីលីពីន​ស្អែក​
លោក​បញ្ជាក់​ថា​ ជា​ពិសេស​ចង់​ឲ្យ​អតីត​សិស្ស​តាំង​គោក​ទាំង​អស់​​រួប​រួម​សាមគ្គី​គ្នា​ ទោះ​ជា​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​។ តាម​សកម្មភាព​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ស្រុក​កំណើត​គឺ​តាំង​គោក​ដើម្បី​ឲ្យ​អ្នក​ផ្សេង​ៗ​បាន​ស្គាល់។ ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ស្រុក​កំណើត​ ក៏​ចង់​ឲ្យ​យុវជន​​ទាំង​​អស់​នេះ​បាន​ជួយ​ដល់​វិស័យ​បាល់ទាត់​នៅ​តាំង​គោក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើយ និង​ក្លាយ​ជា​គំរូ​ដល់​សិស្ស​​ជំនាន់​ក្រោយ។

លោក​ សកល ​បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​នៅ​វិទ្យាល័យ​តាំង​គោក​មាន​ក្រុម​បាល់ទាត់​១២​ដែល​ក្នុង​មួយ​ក្រុម​​​ៗ​មាន​កីឡាករ​​ប្រហែល​ជា​៤០​នាក់​។ ក្រុម​ទាំង​នោះ​តែង​តែ​ចូល​រួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ប្រចាំ​វិទ្យាល័យ​ ក៏​ដូច​ជា​តំបន់​នោះ​ជា​បន្ត​បន្ទាប់​គិត​ត្រឹម​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដូច្នេះ​នៅ​តំាង​គោក​ក៏​មាន​សកម្មភាព​កីឡា​ផុលផុស​ដែរ​ ប៉ុន្តែ​លោក​ចង់​ជំរុញ​ឲ្យ​កាន់​តែ​​​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​ថែម​ទៀត។ នៅ​វិទ្យាល័យ​តាំង​គោក​ត្រូវ​បាន​​គណៈកម្មការ​ខេត្ត​កំពង់ធំ​ជ្រើស​រើស​យក​ជា​កន្លែង​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​ផង​ដែរ។

សារព័ត៌មាន​​ហុងកុង​ចេញផ្សាយ​ព័ត៌មានធំៗ​ បញ្ជាក់​ថា ក្បាច់គុន Muay Thai មាន​ដើម​កំណើត​មកពី​ខ្មែរ
ពេល​ដែល​លោក​បាន​ប្រមូល​យុវជន​ចូល​រួម​ប្រកួត​នេះ​ លោក​ក៏​ដូច​ជា​យុវជន​ផ្សេង​ៗ​ទៀត​បាន​ផ្សព្វផ្សាយ​ និង​ប្រាប់​ទៅ​មិត្ត​ភក្តិ​ទាំង​ប្រុស​ស្រី​ដើម្បី​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន។ ជាក់​ស្តែង​​ថ្ងៃ​ប្រកួត​ដំបូង​ពាន​រង្វាន់​ Khmer Real Estate League ​កាល​ពី​ម្សិល​មិញ​មាន​​មិត្ត​ភក្តិ​ជា​ច្រើន​បាន​ចូល​រួម។ ទោះ​បី​ជា​យ៉ាង​ណា​​ ការ​ចូល​រួម​ប្រកួត​​គឺ​ជា​ការ​ចំណាយ​លុយ​​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ ​​​

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់