Posts

គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

Ederson ចង់​ក្លាយ​ជា​អ្នក​ទាត់​ប៉េណាល់ទី​របស់​ Man City

Image
Ederson អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ Manchester City សង្ឃឹម​ថា​ខ្លួន​នឹង​មាន​ឈ្មោះ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​នៅ​មុន​រដូវ​កាល​បញ្ចប់​។ ក្នុង​ការ​ប្រកួត​ដែល​ City យក​ឈ្នះ​ Swansea City ៥​ទល់​នឹង​០​ អ្នក​គាំទ្រ​បាន​ស្រែក​ហៅ​ឈ្មោះ​ Ederson ឲ្យ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ ប៉ុន្តែ Gabriel Jesus គឺ​ជា​អ្នក​រ៉ាប់រង​ជំនួស​ក្រោម​ការ​បញ្ជា​ពី​អ្នក​ចាត់​ការ​។ យ៉ាង​ណា​ Ederson មិន​បដិសេធ​នោះ​ទេ​បើ​មាន​ឱកាស​នៅ​សប្ដាហ៍​ក្រោយៗ។ ​ “ខ្ញុំ​ឭ​អ្នក​គាំទ្រ​ស្រែក​ឲ្យ​ខ្ញុំ​ទាត់​បាល់​នោះ​តែ​ Gabriel ជា​អ្នក​ទៅ​ ហើយ​ក៏​ស៊ុត​មិន​ចូល​ ប៉ុន្តែ​បើ​អ្នក​ចាត់​ការ​​ឲ្យ​ខ្ញុំ​វិញ​ ខ្ញុំ​ពិត​ជា​អាច​ស៊ុត​ចូល។​ ខ្ញុំ​មិន​ច្បាស់​នោះ​ទេ​ចំពោះ​ការ​ទាត់​ Free Kick តែ​សម្រាប់​ប៉េណាល់ទី​គឺ​ខ្ញុំ​ច្បាស់ ទាំង​ការ​ប្រើ​កម្លាំង​ និង​បច្ចេកទេស។ ខ្ញុំ​សង្ឃឹម​ថា​ Pep នឹង​ផ្ដល់​ឱកាស​មុន​ចប់​រដូវ​កាល​"។ Ederson និយាយ​ដូច្នេះ៕

ម៉ន​ រដ្ឋា​ ខ្លាំង​ប៉ុណ្ណឹង​ដែរ​ ទប់​ ធន់​ មករា​ បាន​២ទឹក​

Image
អ្នក​លេង​គុន​ខ្មែរ​ ម៉ន​ រដ្ឋា​ សមត្ថភាព​ខ្លាំង​ប៉ុណ្ណឹង​ដែរ​ ដល់​ពេល​ប៉ះ​ជា​មួយ​សិស្ស​ប្អូន​ ធន់​ មករា​ បាន​២ទឹក​ប៉ុណ្ណោះ​ ត្រូវ​សន្លប់​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នៅ​សង្វៀន​ TV5​ ត្រឹម​ជុំ​ទី៣​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​ ធន់​ មករា​ ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​គ្នា​ជា​មួយ​សិស្ស​ច្បង​ ម៉ន​ រដ្ឋា​ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​ ពិបាក​ជាង​ការ​ប្រកួត​ពីរ​ជុំ​មុន​ ព្រោះ​មក​ដល់​ជុំ​ទី​បី​នេះ​សុទ្ធតែ​កីឡាករ​ល្អ​ ជើង​ខ្លាំង​ទើប​អាច​ឈាន​ដល់​វគ្គ​នេះ​ ណា​មួយ​គ្រប់គ្នា​ប្រុងប្រយ័ត្ន​ខ្លាំង​ពេល​ប្រកួត។​ មិន​ថា​ខ្លួន​ឯង​ ឬ​ដៃគូ​ទេ​សុទ្ធតែ​ចង់​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​ ដូច្នេះ​វ៉ៃ​ចេញ​មួយ​ៗគឺ​ប្រយ័ត្ន​ណាស់​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ហាក់​លំបាក​ខ្លាំង​ទៅ​វិញ​ទៅ​មក។​ កីឡាករ​ជម្រើស​ជាតិ​ថ្នាល​គុន​ខ្មែរ​ខាង​លើ​បន្ត​ថា​ ម៉ន​ រដ្ឋា​ ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​ខ្លួន​ តាម​រយៈ​ការ​ដើរ​ចូល​វ៉ៃ​មិន​ដក​ថយ​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​បាន​សម្រេច​នោះ​ទេ​ ពោល​ដោយ​សារ​ខ្លួន​ដឹង​មុន និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ។​ រាល់​ការ​វ៉ៃ​មក​ទាំង​ប៉ុន្មាន​ គឺ​ មករា​ ព្យាយ...

ពុទ្ធ​ ឆាយរិទ្ធី​ បាន​ប្រពន្ធ​ឱប ថើប មុន​​ប្រកួត​ មាន​កម្លាំង​ចិត្ត​វ៉ៃ​ឈ្នះ​ នឹងត្រាក់កាន​

Image
អ្នក​លេង​គុន​ខ្មែរ​ ពុទ្ធ​ ឆាយរិទ្ធី​ ថា​ បាន​ប្រពន្ធ​ឱប ថើប​ មុន​ចេញ​មក​ប្រកួត​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​រឹតតែ​ខ្លាំង​ ក្នុង​ការ​ប្រកួត​ប្ដូរផ្ដាច់​រហូត​បាន​ឈ្នះ​ជើង​ខ្លាំង​ថៃ​ នឹងត្រាក់កាន​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​ ពុទ្ធ​ ឆាយរិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ បាន​កម្លាំង​ចិត្ត​បន្ថែម​មុន​ការ​ប្រកួត​នោះ​ គឺ​ប្រពន្ធ​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង​ មុន​ប្ដី​ចេញ​មក​ប្រកួត​ឱប ថើប​ និង​ប្រាប់​ឲ្យ​ប្រឹង​ប្រកួត​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ កត្តា​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ខាង​លើ​រឹតតែ​ប្រឹងប្រែង​រហូត​បាន​ឈ្នះ​ជើង​ខ្លាំង​ឆ្លងដែន​ពី​ថៃ​ឡើងទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បន្ថែម​ទៀត​ ការ​ប្រកួត​ជា​មួយ​ នឹងត្រាក់កាន​ នេះ​ ជា​ការ​ប្រកួត​សំខាន់​ ហេតុ​នេះ​ខ្លួន​ខំប្រឹង​ប្រែង​ខ្លាំង​ណាស់​ ទាំង​ការ​ហ្វឹកហាត់​ និង​រក​យុទ្ធ​វិធី​ក្នុង​ការ​ផ្ដួល​ ឬ​វ៉ៃ​ឈ្នះ​​ពិន្ទុ​កីឡាករ​ថៃ​ម្នាក់​នេះ។​ រិទ្ធី​ ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ខ្លួន​ធ្វើ​បាន​ល្អ​ដូច​នេះ​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះដែរ។​ ពុទ្ធ​ ឆាយរិទ្ធី​ ឈ្នះ​ នឹងត្រាក់កាន​ ដោយ​ពិ...

John Cena ប្រារព្ធ​ខួប​កំណើត​ចម្លែក​ខុស​គេ​ !

Image
​ខួប​កំណើត​ទី​៤១​ឆ្នាំ​ របស់​បុរស​កីឡាកាស​ John Cena នៅ​ឆ្នាំ​នេះ​ គឺ​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ពី​គេ​ឯង​ ព្រោះ​​ជា​ធម្មតា​ នៅ​ថ្ងៃ​ខួប​កំណើត​ ​តារា​ភាគ​ច្រើន​តែង​រៀប​ចំ​ពិធី​ជប់លៀង​ និង​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​នៅ​​ភោជនីយដ្ឋាន​​ថ្លៃ​ៗ យ៉ាងណាមិញ​ បុរស​សាច់ដុំ​ធំៗ​ Jonh Cena បែរ​ជា​ធ្វើ​អ្វី​ដែល​ប្លែក​ខុស​គេ​ខ្លាំង​នៅ​ថ្ងៃ​ខួប​កំណើត​ ដោយ​ទៅ​កន្លែង​ហាត់​ប្រាណ​ទៅ​វិញ​។ ជាក់ស្ដែង​ តារា​សាច់​ហាប់​ណែន​ John Cena បាន​ចែកចាយ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា អាយុ​គឺ​គ្រាន់​តែ​តួ​លេខ​ប៉ុណ្ណោះ​។ “អាយុ​៤១​ឆ្នាំ លើក​ទម្ងន់​ ១៦០ គីឡូ​ក្រាម​ ។ កុំ​ឲ្យ​អាយុ​ជា​កត្តា​កំណត់​កម្លាំង​ខិតខំ​របស់​អ្នក​"។ នេះ​ជា​សារ​របស់​លោក​ John Cena នៅ​លើ​បណ្ដាញ​សង្គម​។ ការ​ប្រារព្ធ​ពិធី​ខួប​កំណើត​ឯកា​ចម្លែក​របស់​បុរស​សាច់​ដុំ​យក្ស​ John Cena នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្រោះ​តែ​តារា​រូប​នេះ​ទើប​តែ​បែក​គ្នា​ជាមួយ​គូ​ដណ្ដឹង​ Nikki Bella មិន​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​ខួប​កំណើត​របស់​លោក​។

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

Image
Zlatan Ibrahimovic បាន​និយាយ​ថា គេ​ចង់​ឈាន​ជើង​ចូល​វិស័យ​ភាពយន្ត​ហូលីវូដ ក្រោយ​ឈប់​រត់​លើ​វាល​ស្មៅ។ សាកសួរ​គោល​បំណង​ខាង​មុខ​​ក្នុង​​កម្មវិធី​វិទ្យុ ​អាមេរិក តើ​គេ​អាច​ធ្វើ​ជា​តារា​ជំនួយ​ជាមួយ The Rock ឬ Arnold Schwarzenegger បាន​ទេ? Zlatan តប​ថា៖ "ខ្ញុំ​គិត​ថា​អាច​ធ្វើ​តួ​ឯក​បាន​ ក្នុង​រឿង “Rambo” ឬ “Bourne Identity​” ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ជំនាញ​សម្ដែង​បាន។ មនុស្ស​មួយ​ចំនួន​គិត​ថា ខ្ញុំ​គួរ​តែ​សម្ដែង​តួ​អាក្រក់​​ក្នុង​ភាពយន្ត ព្រោះ​សំឡេង​និយាយ​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ដូច​តួ​កាច I van Drago អ៊ីចឹង។ យ៉ាងណាក្ដី ខ្សែ​ប្រយុទ្ធ​កណ្ដាល​​រូប​នេះ​ យល់​ថា​ខ្លួន​ ទទួល​បាន​ភាព​កក់​ក្ដៅ​នៅ​តំបន់ Hollywood នៃ​ទីក្រុង Los Angeles រួច​ទៅ​ហើយ ក្រោយ​ផ្ទេរ​ពី​ Man Utd នៅ​ប៉ុន្មាន​សប្ដាហ៍។ កាល​ពី​ខែ មីនា ឆ្នាំ​ ២០១៨ Zlatan Ibrahimovic វ័យ​៣៦​ឆ្នាំ​បាន​សម្រេច​ចេញ​ពី​ទឹក​ដី​អង់គ្លេស​មក​ចូលរួម​ជាមួយ LA Galaxy ដើម្បី​ប្រជែង​ពាន​លីគ​កំពូល​អាមេរិក Major League Soccer៕ ​​​

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Image
ខណៈ​ការ​ប្រកួត​ជើង​ទី ១ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រវាង Liverpool និង Roma នឹង​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន Anfield វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ​យប់​នេះ អត្ថបទ​នឹង​បង្ហាញ​ពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន​ ៥ ទាក់​ទង​នឹង​ជំនួប៖ ១. Liverpool ស៊ុត​ចូល​ទី​រហូត​ដល់ ៣៣​គ្រាប់​ក្នុង Champions League រដូវ​កាល​នេះ ធ្វើ​ឲ្យ ហង្ស​ក្រហម​ជា​ក្លឹប​អង់គ្លេស​ទី​មួយ ដែល​អាច​ធ្វើ​សម្រេច​ចំនួន​គ្រាប់​បាល់​ច្រើន​ប៉ុណ្ណឹង ក្នុង​មួយ​រដូវ​កាល។ ២. ក្នុង​ UCL រដូវ​កាល​នេះ មាន​តែ​កីឡាករ​បី​រូប​ប៉ុណ្ណោះ ដែល​បង្កើត​គ្រាប់​បាល់​យ៉ាង​តិច ១០ គ្រាប់។ ក្នុង​នោះ ពីរ​រូប​មក​ពី Liverpoolគឺ Roberto Firmino (ស៊ុត​ចូល ៨ គ្រាប់ និង Assist ៤ លើក) និង Mohamad Salah (ស៊ុត​ចូល ៨​ គ្រាប់ និង Assist ២​លើក)។ ឯ​ម្នាក់​ទៀត គឺ Cristiano Ronaldo (ស៊ុត​ចូល ១៥គ្រាប់ និង​ Assist ២លើក)។ ៣.Roma បាន​ឈ្នះ​ត្រឹម​ ១ ប្រកួត​ប៉ុណ្ណោះ ក្នុង​ ១៤ ប្រកួត​ក្រៅ​ដី UCL ចុង​ក្រោយ (ឈ្នះ ១ ស្មើ ៥ និង​ចាញ់ ៨)។ ជ័យជំនះ​មួយ​នោះ​គឺ​លើ​ក្លឹប Qarabag កាល​ពី​ដើម​រដូវ​កាល​នេះ។ ៤.Roma មិន​ស្គាល់​ជាតិ​ Clean Sheet (បិទ​មិន​ឲ្យ​គេ...