គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

មុន​ប៉ះ​គ្នា កីឡាករឆ្នើម Bayern ម្នាក់​យល់​ថា Ronaldo ជា​កីឡាករ​គ្រប់​ជ្រុង​ជ្រោយ​ជាង Messi

ខ្សែ​ការពារ​ស្លាប Joshua Kimmich ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ជា​កីឡាករ​គ្រប់​ជ្រុង​ជ្រោយ​ជាង​ Lionel Messi។កីឡាករ​អាល្លឺម៉ង់ បាន​ថ្លែង​ប្រាប់​សារ



ព័ត៌មាន Blid ថា៖ "ពេល​និយាយ​រឿង​ចំនួន​គ្រាប់​បាល់ Ronaldo តែង​តែ​ជា​កីឡាករ​នាំ​មុខ​ជានិច្ច ជា​ពិសេស​គ្រាប់​បាល់​ក្នុង​ Champions League"។

Kimmich បាន​បន្ត​ថា៖ "ចំណែក​ Messi វិញ ជា​កីឡាករ​មួយ​បែប​ផ្សេង​ខុស​ពី Ronaldo ប៉ុន្តែ​បើ​តាម​គំនិត​ខ្ញុំ Ronaldo ជា​កីឡាករ​គ្រប់​ជ្រុង​ជ្រោយ​ជាង បើ​និយាយ​រឿង​ជំនាញ​បច្ចេកទេស។ Messi គឺ​ជា​កីឡាករ​ពូកែ​ញាក់ ខណៈ Ronaldo ជា​កីឡាករ​ដែល​សម្រេច​គ្រាប់​បាល់។ ដូច្នេះ​ខ្ញុំ​មិន​អាច​រើស​ទេ ថា​មួយ​ណា​ល្អ​ជាង​មួយ​ណា។ ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ត​ដែល​បាន​លេង​ក្នុង​ជំនាន់​ជាមួយ​ពួក​គេ"។

កីឡាករ​វ័យ​ក្មេង បាន​លើក​ឡើង​ទៀត​ថា បើ​ចង់​បិទ Ronaldo កុំ​ឲ្យ​ស៊ុត​ចូល មាន​តែ​បិទ​ជា​ក្រុម​ទើប​អាច​ទៅ​រួច ហើយ Bayern ត្រូវ​តែ​ខំ​គ្រប់​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Ronaldo បន្ត​កំណត់ត្រា​ស៊ុត​នៅ​ប្រកួត​ប៉ះ​គ្នា​ខាង​មុខ។

Cristiano Ronaldo ស៊ុត​ចូល ១៥គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចំនួន ២ លើក​ក្នុង Champions League រដូវ​កាល​នេះ។

Bayern នឹង​បើក​ទ្វារ​ស្វាគមន៍​ Real Madridក្នុង​ជំនួប​ជើង​ទី ១ UCL វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​វេលា​រំលង​អាធ្រាត្រ​យប់​ស្អែក​នេះ៕

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​