គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

ពុទ្ធ​ ឆាយរិទ្ធី​ បាន​ប្រពន្ធ​ឱប ថើប មុន​​ប្រកួត​ មាន​កម្លាំង​ចិត្ត​វ៉ៃ​ឈ្នះ​ នឹងត្រាក់កាន​

អ្នក​លេង​គុន​ខ្មែរ​ ពុទ្ធ​ ឆាយរិទ្ធី​ ថា​ បាន​ប្រពន្ធ​ឱប ថើប​ មុន​ចេញ​មក​ប្រកួត​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​រឹតតែ​ខ្លាំង​ ក្នុង​ការ​ប្រកួត​ប្ដូរផ្ដាច់​រហូត​បាន​ឈ្នះ​ជើង​ខ្លាំង​ថៃ​ នឹងត្រាក់កាន​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​



ពុទ្ធ​ ឆាយរិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ បាន​កម្លាំង​ចិត្ត​បន្ថែម​មុន​ការ​ប្រកួត​នោះ​ គឺ​ប្រពន្ធ​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង​ មុន​ប្ដី​ចេញ​មក​ប្រកួត​ឱប ថើប​ និង​ប្រាប់​ឲ្យ​ប្រឹង​ប្រកួត​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ កត្តា​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ខាង​លើ​រឹតតែ​ប្រឹងប្រែង​រហូត​បាន​ឈ្នះ​ជើង​ខ្លាំង​ឆ្លងដែន​ពី​ថៃ​ឡើងទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បន្ថែម​ទៀត​ ការ​ប្រកួត​ជា​មួយ​ នឹងត្រាក់កាន​ នេះ​ ជា​ការ​ប្រកួត​សំខាន់​ ហេតុ​នេះ​ខ្លួន​ខំប្រឹង​ប្រែង​ខ្លាំង​ណាស់​ ទាំង​ការ​ហ្វឹកហាត់​ និង​រក​យុទ្ធ​វិធី​ក្នុង​ការ​ផ្ដួល​ ឬ​វ៉ៃ​ឈ្នះ​​ពិន្ទុ​កីឡាករ​ថៃ​ម្នាក់​នេះ។​ រិទ្ធី​ ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ខ្លួន​ធ្វើ​បាន​ល្អ​ដូច​នេះ​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះដែរ។​

ពុទ្ធ​ ឆាយរិទ្ធី​ ឈ្នះ​ នឹងត្រាក់កាន​ ដោយ​ពិន្ទុ​ ចំណែក​ ឡៅ​ ចន្រ្ទា​ ក៏​ឈ្នះ​ រុងណាផា​ ដោយ​ពិន្ទុ​ដូច​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២២​ មេសា​។ ប្រដាល់​របស់​កម្ពុជា​ទាំង​ពីរ​ នឹង​ត្រូវ​ប៉ះ​គ្នា​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ ISI​ របស់​សង្វៀន​ CNC​ ថ្ងៃទី៦ ខែ​ឧសភា​ ២០១៨ ខាង​មុខ​នេះ៕​

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​