គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

ម៉ន​ រដ្ឋា​ ខ្លាំង​ប៉ុណ្ណឹង​ដែរ​ ទប់​ ធន់​ មករា​ បាន​២ទឹក​

អ្នក​លេង​គុន​ខ្មែរ​ ម៉ន​ រដ្ឋា​ សមត្ថភាព​ខ្លាំង​ប៉ុណ្ណឹង​ដែរ​ ដល់​ពេល​ប៉ះ​ជា​មួយ​សិស្ស​ប្អូន​ ធន់​ មករា​ បាន​២ទឹក​ប៉ុណ្ណោះ​ ត្រូវ​សន្លប់​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នៅ​សង្វៀន​ TV5​ ត្រឹម​ជុំ​ទី៣​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​



ធន់​ មករា​ ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​គ្នា​ជា​មួយ​សិស្ស​ច្បង​ ម៉ន​ រដ្ឋា​ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​ ពិបាក​ជាង​ការ​ប្រកួត​ពីរ​ជុំ​មុន​ ព្រោះ​មក​ដល់​ជុំ​ទី​បី​នេះ​សុទ្ធតែ​កីឡាករ​ល្អ​ ជើង​ខ្លាំង​ទើប​អាច​ឈាន​ដល់​វគ្គ​នេះ​ ណា​មួយ​គ្រប់គ្នា​ប្រុងប្រយ័ត្ន​ខ្លាំង​ពេល​ប្រកួត។​ មិន​ថា​ខ្លួន​ឯង​ ឬ​ដៃគូ​ទេ​សុទ្ធតែ​ចង់​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​ ដូច្នេះ​វ៉ៃ​ចេញ​មួយ​ៗគឺ​ប្រយ័ត្ន​ណាស់​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ហាក់​លំបាក​ខ្លាំង​ទៅ​វិញ​ទៅ​មក។​

កីឡាករ​ជម្រើស​ជាតិ​ថ្នាល​គុន​ខ្មែរ​ខាង​លើ​បន្ត​ថា​ ម៉ន​ រដ្ឋា​ ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​ខ្លួន​ តាម​រយៈ​ការ​ដើរ​ចូល​វ៉ៃ​មិន​ដក​ថយ​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​បាន​សម្រេច​នោះ​ទេ​ ពោល​ដោយ​សារ​ខ្លួន​ដឹង​មុន និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ។​ រាល់​ការ​វ៉ៃ​មក​ទាំង​ប៉ុន្មាន​ គឺ​ មករា​ ព្យាយាម​តប​ទៅ​វិញ​មិន​ឲ្យ​ដៃគូ​បាន​ចិត្ត​ឡើយ។​

សម្រាប់​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ជុំ​ទី៣ ​នៃ​ពាន​រង្វាន់​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ មេសា​ កន្លង​ទៅ​នេះ​ រក​ឃើញ​កីឡាករ​ពីរ​រូប​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ​ មាន​ ធន់​ មករា​ និង​ យុគ​ យក្សផ្លែ។​ មករា​ ឈ្នះ​ ម៉ន​ រដ្ឋា​ នៅ​ទឹក​ទី២​ ខណៈ​ យុគ​ យក្សផ្លែ​ ផ្ដួល​ បឺត​ សង្ឃឹម​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣៕​

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​