គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

Ederson ចង់​ក្លាយ​ជា​អ្នក​ទាត់​ប៉េណាល់ទី​របស់​ Man City

Ederson អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ Manchester City សង្ឃឹម​ថា​ខ្លួន​នឹង​មាន​ឈ្មោះ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​នៅ​មុន​រដូវ​កាល​បញ្ចប់​។



ក្នុង​ការ​ប្រកួត​ដែល​ City យក​ឈ្នះ​ Swansea City ៥​ទល់​នឹង​០​ អ្នក​គាំទ្រ​បាន​ស្រែក​ហៅ​ឈ្មោះ​ Ederson ឲ្យ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ ប៉ុន្តែ Gabriel Jesus គឺ​ជា​អ្នក​រ៉ាប់រង​ជំនួស​ក្រោម​ការ​បញ្ជា​ពី​អ្នក​ចាត់​ការ​។ យ៉ាង​ណា​ Ederson មិន​បដិសេធ​នោះ​ទេ​បើ​មាន​ឱកាស​នៅ​សប្ដាហ៍​ក្រោយៗ។ ​

“ខ្ញុំ​ឭ​អ្នក​គាំទ្រ​ស្រែក​ឲ្យ​ខ្ញុំ​ទាត់​បាល់​នោះ​តែ​ Gabriel ជា​អ្នក​ទៅ​ ហើយ​ក៏​ស៊ុត​មិន​ចូល​ ប៉ុន្តែ​បើ​អ្នក​ចាត់​ការ​​ឲ្យ​ខ្ញុំ​វិញ​ ខ្ញុំ​ពិត​ជា​អាច​ស៊ុត​ចូល។​ ខ្ញុំ​មិន​ច្បាស់​នោះ​ទេ​ចំពោះ​ការ​ទាត់​ Free Kick តែ​សម្រាប់​ប៉េណាល់ទី​គឺ​ខ្ញុំ​ច្បាស់ ទាំង​ការ​ប្រើ​កម្លាំង​ និង​បច្ចេកទេស។ ខ្ញុំ​សង្ឃឹម​ថា​ Pep នឹង​ផ្ដល់​ឱកាស​មុន​ចប់​រដូវ​កាល​"។ Ederson និយាយ​ដូច្នេះ៕

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​