គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

John Cena ប្រារព្ធ​ខួប​កំណើត​ចម្លែក​ខុស​គេ​ !

​ខួប​កំណើត​ទី​៤១​ឆ្នាំ​ របស់​បុរស​កីឡាកាស​ John Cena នៅ​ឆ្នាំ​នេះ​ គឺ​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ពី​គេ​ឯង​ ព្រោះ​​ជា​ធម្មតា​ នៅ​ថ្ងៃ​ខួប​កំណើត​ ​តារា​ភាគ​ច្រើន​តែង​រៀប​ចំ​ពិធី​ជប់លៀង​ និង​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​នៅ​​ភោជនីយដ្ឋាន​​ថ្លៃ​ៗ យ៉ាងណាមិញ​ បុរស​សាច់ដុំ​ធំៗ​ Jonh Cena បែរ​ជា​ធ្វើ​អ្វី​ដែល​ប្លែក​ខុស​គេ​ខ្លាំង​នៅ​ថ្ងៃ​ខួប​កំណើត​ ដោយ​ទៅ​កន្លែង​ហាត់​ប្រាណ​ទៅ​វិញ​។



ជាក់ស្ដែង​ តារា​សាច់​ហាប់​ណែន​ John Cena បាន​ចែកចាយ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា អាយុ​គឺ​គ្រាន់​តែ​តួ​លេខ​ប៉ុណ្ណោះ​។

“អាយុ​៤១​ឆ្នាំ លើក​ទម្ងន់​ ១៦០ គីឡូ​ក្រាម​ ។ កុំ​ឲ្យ​អាយុ​ជា​កត្តា​កំណត់​កម្លាំង​ខិតខំ​របស់​អ្នក​"។ នេះ​ជា​សារ​របស់​លោក​ John Cena នៅ​លើ​បណ្ដាញ​សង្គម​។

ការ​ប្រារព្ធ​ពិធី​ខួប​កំណើត​ឯកា​ចម្លែក​របស់​បុរស​សាច់​ដុំ​យក្ស​ John Cena នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្រោះ​តែ​តារា​រូប​នេះ​ទើប​តែ​បែក​គ្នា​ជាមួយ​គូ​ដណ្ដឹង​ Nikki Bella មិន​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​ខួប​កំណើត​របស់​លោក​។

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​