គ្រប់​គ្នា​ចង់​ដឹង! តើ James Rodriguez អាច​លេង​ទល់​នឹង Real Madrid បាន​ទេ?

Image
Bayern Munich នឹង​ត្រូវ​តទល់​ជាមួយ Real Madrid ក្នុង​ដី​ខ្លួន​ឯង នៅ​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ស្អែក​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​៤​ក្រុម​ចុងក្រោយChampions League។ ទាក់ទង​នឹង​ការ​ប្រកួត​នេះ មាន​សំនួរ​មួយ​សួរ​ថា តើ​ James Rodriguez អាច​បង្ហាញ​ខ្លួន​ទេ​ក្នុង​ការ​ប្រកួត​នេះ?​ ក្រោយ​ចំណាយ​ពេល​៣​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​៣៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១២​ដង គ្រប់​កម្មវិធី។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់។ ចំពោះ​បង្ហាញ​ James អាច​លេង​ទល់​នឹង Madrid បាន​ទេ ចម្លើយ​គឺ បាន។ មូលហេតុ​ដោយ​សារ​តែ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចែង​ថា Madrid មិន​អាច​ដាក់​លក្ខខ័ណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ Bayern ​​ការពារ​មិន​ឲ្យ​ James លេង​ទល់​នឹង​ខ្លួន​​បានទេ។ ងាក​ទៅ​សាមី​ខ្...

Zlatan ចង់​ចូល​ហូលីវូដ ក្រោយ​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់

Zlatan Ibrahimovic បាន​និយាយ​ថា គេ​ចង់​ឈាន​ជើង​ចូល​វិស័យ​ភាពយន្ត​ហូលីវូដ ក្រោយ​ឈប់​រត់​លើ​វាល​ស្មៅ។



សាកសួរ​គោល​បំណង​ខាង​មុខ​​ក្នុង​​កម្មវិធី​វិទ្យុ ​អាមេរិក តើ​គេ​អាច​ធ្វើ​ជា​តារា​ជំនួយ​ជាមួយ The Rock ឬ Arnold Schwarzenegger បាន​ទេ? Zlatan តប​ថា៖ "ខ្ញុំ​គិត​ថា​អាច​ធ្វើ​តួ​ឯក​បាន​ ក្នុង​រឿង “Rambo” ឬ “Bourne Identity​” ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ជំនាញ​សម្ដែង​បាន។ មនុស្ស​មួយ​ចំនួន​គិត​ថា ខ្ញុំ​គួរ​តែ​សម្ដែង​តួ​អាក្រក់​​ក្នុង​ភាពយន្ត ព្រោះ​សំឡេង​និយាយ​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ដូច​តួ​កាច I van Drago អ៊ីចឹង។

យ៉ាងណាក្ដី ខ្សែ​ប្រយុទ្ធ​កណ្ដាល​​រូប​នេះ​ យល់​ថា​ខ្លួន​ ទទួល​បាន​ភាព​កក់​ក្ដៅ​នៅ​តំបន់ Hollywood នៃ​ទីក្រុង Los Angeles រួច​ទៅ​ហើយ ក្រោយ​ផ្ទេរ​ពី​ Man Utd នៅ​ប៉ុន្មាន​សប្ដាហ៍។ កាល​ពី​ខែ មីនា ឆ្នាំ​ ២០១៨ Zlatan Ibrahimovic វ័យ​៣៦​ឆ្នាំ​បាន​សម្រេច​ចេញ​ពី​ទឹក​ដី​អង់គ្លេស​មក​ចូលរួម​ជាមួយ LA Galaxy ដើម្បី​ប្រជែង​ពាន​លីគ​កំពូល​អាមេរិក Major League Soccer៕ ​​​

Comments

Popular posts from this blog

៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

អ្នក​​តាំង​គោក​​នាំ​គ្នា​លេង​ពាន​មួយ​ដើម្បី​ផ្សាយ​ស្រុក​កំណើត​